ហៅយើង
ភាសា

ទឹកធ្លាក់ឆាយទឹក ច្រាក

ទឹកធ្លាក់ឆាយទឹកច្រាក គឺជាទឹកធ្លាក់ដែលជិតស្នាក់ការសហគមន៍ជាងគេ ស្ថិតក្នុងភូមិកោះ។ ទឹកធ្លាក់នេះមានចម្ងាយប្រមាណ ១១ គ.ម ពីស្នាក់ការសហគមន៍។ នៅតាមផ្លូវទៅកាន់ទឹកធ្លាក់ អ្នកនឹងឆ្លងកាត់ភូមិចំនួន ២ រួមមាន ភូមិព្រែកស្វាយ និងភូមិកោះ ហើយនឹងឆ្លងកាត់វាលតារាង ដែលជាទីតាំងល្អសម្រាប់មើលព្រះអាទិត្យរៀបលិច ពេលធ្វើដំណើរត្រឡប់មកវិញ។ តំបន់នេះមានផ្លូវដ៏ល្អសម្រាប់ជិះកង់ ថ្មើរជើង និងជិះម៉ូតូ។ នៅតាមផ្លូវធ្វើដំណើរ និងតំបន់ជុំវិញ ភ្ញៀវទេសចរអាចប្រទះឃើញដានជើងសត្វដំរី ជ្រូកព្រៃ សត្វស្លាប និងសត្វព្រៃផ្សេងៗទៀត។