នៅក្នុងសហគមន៍តំបន់ស្ទឹងអារ៉ែង មានទីតាំងក្រឡបញ្ចុះសាកសពចំនួន ២កន្លែង។ ទីតាំងក្រឡបញ្ចុះសពនៅក្នុងភូមិកោះ មានចង្ងាយប្រមាណ ១៥ គ.ម ពីស្នាក់ការសហគមន៍។ ទីតាំងក្រឡបញ្ចុះសាកសពមួយទៀតស្ថិតនៅ រូងជនាង ក្នុងភូមិប្រឡាយ មានចម្ងាយប្រមាណ ៣៣ គ.ម ពីស្នាក់ការសហគមន៍ និងមានដើមស្រល់ជាច្រើននៅជុំវិញ។ ទីតាំងបញ្ចុះសាកសពទាំងពីរមានអាយុកាលជាង ៥០០ ឆ្នាំហើយ។ យើងអាចធ្វើដំណើរទៅដល់ ទីតាំងក្រឡបញ្ចុះសាកសពទាំងពីរកន្លែងបានតែនៅក្នុងរដូវវស្សាតែប៉ុណ្ណោះ។