ហៅយើង
ភាសា

ទឹកឆាយតាហ៊ីង

ឆាយតាហ៊ីង មានចម្ងាយ ២.៥ គ.ម ស្ថិតនៅតាមផ្លូវពីថ្មបាំង មកកាន់តំបន់អារ៉ែង មុនមកដល់ស្នាក់ការសហគមន៍។ លោកអ្នកអាចមើលឃើញផ្លាកសញ្ញាធ្វើពីថ្ម នៅខាងស្តាំដៃ បន្ទាប់មកគ្រាន់តែបត់ស្តាំ និងធ្វើដំណើរចូលក្នុងប្រហែល ២០០ ម៉ែត្រ។ ភ្ញៀវទេសចរអាចរីករាយជាមួយនឹងទឹកឆាយដ៏មានសម្រស់ស្រស់ស្អាត ហើយអាចមើលឃើញសត្វស្វា និងមាន់ព្រៃនៅទីនោះទៀតផង។ វាក៏ជាទីតាំងមួយដ៏ល្អ សម្រាប់គយគន់ទេសភាពថ្ងៃរះនាពេលព្រលឹមផងដែរ។