ហៅយើង
ភាសា

ទឹកឆាយពួរប្រាំបួន

ទឹកឆាយនេះមានចម្ងាយ ២.៥ គ.ម ពីស្នាក់ការសហគមន៍ ដោយធ្វើដំណើរឆ្លងកាត់ស្ទឹងក្នុងភូមិព្រែកស្វាយដើម្បីទៅដល់។ នៅក្នុងរដូវវស្សា ភ្ញៀវទេសចរអាចឆ្លងស្ទឹងដោយជិះ ទូកដ ឬកាណូត ដើម្បីទៅដល់ទីតាំងទឹកឆាយ។ រីឯរដូវប្រាំងវិញ ភ្ញៀវទេសចរអាចធ្វើដំណើរឆ្លងកាត់ស្ទឹង ដោយយាន្តជំនិះផ្ទាល់របស់ពួកគេ ដើម្បីទៅដល់ទឹកឆាយ។ ទឹកឆាយនេះមាន សម្រស់ស្អាតដូចគ្នានឹង ទឹកឆាយអារ៉ែង ហើយភ្ញៀវអាចមានជម្រើសកំសាន្តមួយចំនួនដូចជា ហែលទឹក និងគេងសម្រាកហាលថ្ងៃនៅលើផ្ទាំងថ្មដ៏រលោងជាដើម។

អត្ថបទទាក់ទងរឿង