ហៅយើង
ភាសា

ភ្នំម្រេចកង្កែប (ឋានសួគ៌អារ៉ែង)

ភ្នំម្រេចកង្កែប គឺជាភ្នំដែលមានចម្ងាយជិតស្នាក់ការសហគមន៍ជាងគេ ដែលត្រូវបានគេស្គាល់ថាជា ឋានសួគ៌អារ៉ែង។ វាមានចម្ងាយ ១០ គ.ម ពីស្នាក់ការសហគមន៍ ហើយអាចធ្វើដំណើរទៅដល់បានដោយជិះកង់តាមផ្លូវភ្នំ ជិះម៉ូតូ ឬដោយថ្មើរជើង។ ភ្នំម្រេចកង្កែប គឺជាកន្លែងមួយដែលមានសម្រស់ស្រស់ស្អាត ដែលអាចធ្វើការបោះតង់ និងទស្សនាព្រះអាទិត្យរះនៅពេលព្រឹកព្រលឹម លាយឡំជាមួយពពក និងអ័ព្ទគ្របដណ្តប់ពាសពេញព្រៃឈើ។ ភ្ញៀវទេសចរអាចប្រទះឃើញសត្វកេងកង និងសត្វស្លាបព្រៃជាច្រើនទៀតនៅលើកំពូលភ្នំ។